ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន!

ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំបាច់ខ្លាំងក្នុងការរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។

ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ជាបន្តបន្ទាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផងដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គប្រជុំដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអង្គភាពកងកម្លាំងចម្រុះ រួមមាន៖ នគរបាល កងទ័ព និងកងរាជអាវុធហត្ថ បានស្ដាប់របាយការសង្ខេបស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តការបង្ក្រាបគ្រឿងញៀនក្នុងខេត្តបាត់ដំបង ដែលឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរាយការណ៍អំពីវិធានការអប់រំ វិធានការរដ្ឋបាល ការប្រមូលជនញៀនថ្នាំ ការអនុវត្តច្បាប់និងការបង្ក្រាប ការពង្រឹងសមត្ថកិច្ចទទួលខុសត្រូវតាមច្រកទ្វារនិងខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនក្នុងជួរមន្ត្រីរាជការ។

ជាការកត់សម្គាល់ ឯកឧត្តម សុខ លូ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចក្នុងខេត្ត បង្ក្រាបបានបទល្មើសគ្រឿងញៀន ចំនួន ៣២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦៥នាក់ ស្រី៥៦នាក់ ក្នុងនោះមានករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦២នាក់ ករណីប្រើប្រាស់ ចំនួន ៩៧ករណី ឃាត់ខ្លួនជនរងគ្រោះ ១០៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌលបន្សាបក្តីសង្ឃឹម ខណៈការពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រលើមន្ត្រីរាជការស៊ីវិល ចំនួន ២ ៧១៥នាក់ មានលទ្ធផលវិជ្ជមាន ១៣នាក់។

បើតាមរបាយការណ៍ដដែល វត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុញៀនសរុប ១១ ២៧០,៩ក្រាម ក្នុងនោះរួមមាន ៖ មេតំហ្វេតាមីប្រភេទទឹកកក មេតំហ្វេតាមីប្រភេទគ្រាប់ អុិចស្តាស៊ី កេតាមីន ដើមកញ្ញាស្រស់ ជញ្ជីងថ្លឹង រួមម៉ូតូ ១៤៤គ្រឿង រថយន្ត ៧គ្រឿង ទូរសព្ទ ៣៣៨គ្រឿង កាំភ្លើងខ្លី ២ដើម គ្រាប់អាវុធខ្លី ១៨គ្រាប់ អាវុធច្នៃ ១ដើម កាំបិត ១ ពូថៅ ៤ ម៉ូតូកង់បី ២គ្រឿង កុំព្យូរទ័រយួរដៃ ១ លិខិតឆ្លងដែន ១ ប្រាក់និងគ្រឿងអលង្ការ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។

បន្ថែមពីនេះ ខេត្តបានចាត់តាំងអភិបាលរងខេត្តទទួលបន្ទុកដឹកនាំ ក្រុមការងារស្នងការរងទទួលបន្ទុកគ្រឿងញៀន ដើម្បីអនុវត្តលើការងារសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្រុក និងពង្រឹងសមត្ថកិច្ចទទួលខុសត្រូវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់តាមបណ្តាស្រុកជាប់ព្រំដែន ដើម្បីបង្ការបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំផលិតជាគ្រឿងញៀន។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីយន្តការសហប្រតិបត្តការជាមួយភាគីថៃ និងភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបម្តមានប្រសាសន៍ទៀតថា ក្នុងនីតិកាលទី៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញឆន្ទៈនយោបាយមុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជាលេខ០១ ប.ប អនុវត្តការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាភាពស្អាតស្អំ និងឈានដល់ការបណ្ដេញចេញពីក្របខណ្ឌរដ្ឋ លើរាល់អ្នកដែលរកឃើញថាប្រើប្រាស់ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅមានត……..

អត្ថបទដែលជាប់ទាក់ទង