កំពង់ឆ្នាំ៖នាព្រឹកថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម ផាន់ ចាន់ដារា និងលោកជំទាវ ប៉ាល់ យឿន សមាជិកក្រមប្រឹក្សាខេត្តនៃគណៈអភិបាលស្រុករលាប្អៀរ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករលាប្អៀរ អាណត្តិទី៤ ក្រោមធិបតីភាពឯកឧត្តមពេជ្រ កែវមុនី គណៈអភិបាលរងខេត្តកំពង់ឆ្នាំង។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលស្រុក អភិបាលរង ថ្នាក់ដឹកនាំសាលាស្រុករលាប្អៀរមន្ទីរអង្គភាពជុំវិញស្រុក និងអ្នកពាក់ព័ន្ធ។
ក្នុងរយៈពេល ០៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត (២០១៩-២០២៤) រដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងអនុវត្តស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយជោគជ័យ និងបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ (២០២១-២០៣០), ផែនការអភិវឌ្ឍន៍រយៈពេល០៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ព្រមទាំងបំពេញមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ក្រុមប្រឹក្សា សម្រេចបានលទ្ធផលលើគ្រប់ផ្នែក គ្រប់វិស័យ ក្នុងនោះ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាមួយគ្នានោះគណៈអធិបតី បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តកំពង់ឆ្នាំ ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕