ស្រុកអង្គជ័យ៖ លោកជំទាវសុិន សុផលដានីតាជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពតបានចូលរួមពិធីប្រកាសសេចក្តីសម្រេចលេខ 00៥ សសរចុះថ្ងៃទី១២ ខែមិថុនាឆ្នាំ ២០២៤ ស្ដីអំពីការចាត់តាំងសមាសភាពក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំអង្គភ្នំតូចស្រុកអង្គរជ័យខេត្តកំពត។
ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់លោក អុឹង ង៉ោហុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គភ្នំតូច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គភ្នំតូច» ស្ថិតនៅទីសាលាឃុំអង្គភ្នំតូច។
លោក អុឹង ង៉ោហុក បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕