ឯកឧត្តមគួច ចំរើនអញ្ចើញជាអធិបតីក្នងឱកាសពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិជ័យឧត្ដមឃុំសំរោងធំ និងភូមិកណ្ដាលភូមិកណ្ដាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយ!

(កណ្តាល) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ ៩៥៤បណ្ណ នៅភូមិកណ្ដាល ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក និងចំនួន ១ ២០៩បណ្ណ នៅភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលមានការអមដំណើរពីឯកឧត្តម.លោកជំទាវនិងលោកអ៊ូ ឈាងប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយនិងលោកឡូវសុខសានអភិបាលស្រុកនិងមន្ត្រីចំណុះរដ្ឋបាលស្រុកកៀនស្វាយ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋក្នុងភូមិជ័យឧត្ដមឃុំសំរោងធំនិងភូមិកណ្ដាល ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឲ្យម្ចាស់ដី ឬ អ្នកកាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួលយកប្លង់ដី៕

អត្ថបទដែលជាប់ទាក់ទង