ជំនួយការសេនាធិការ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងសម្ភារមធ្យោបាយបជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗដោយជំនន់ទឹកភ្លៀង
(ក្រុងប៉ោយប៉ែត) ថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកអនុសេនីយ៍ទោ វឿន ប៊ុនឈឺន ជំនួយការសេនាធិការវរសេនាតូចថ្មើរជើងលេខ៥១៣ បានត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែង និងត្រួតពិនិត្យទាំងសម្ភារ មធ្យោបាយ ដើម្បីត្រៀមចុះជួយសង្គ្រោះបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្ដរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
សូមជម្រាបជូនថា ដោយស្ថានភាពអាកាសធាតុនៅតែមានភ្លៀងជាប់កន្លងមកជាហេតុធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង លាយឡំខ្យល់កន្រ្តាក់ ដែលបង្កឱ្យមានការគួរព្រួយបារម្ភ។
ជំនួយការសេនាធិការ ក៏បានផ្សព្វផ្សាយបទបញ្ជាលោកមេបញ្ជាការដល់គ្រប់បណ្ដាអង្គភាពចំណុះវរសេនាតូចទាំងអស់ ត្រៀមកម្លាំងអន្តរាគមន៍នៅនឹងកន្លែង ២៤ម៉ោង លើ២៤ម៉ោង រងចាំបទបញ្ជាថ្នាក់លើ ដើម្បីត្រៀមលក្ខណៈចល័តអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយមហន្តរាយផ្សេងៗឱ្យបានទាន់វេលា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ក្នុងនោះលោកមេបញ្ជាការក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជារបស់កងពលដាក់ចុះ ក៏ដូចជាអនុវត្តតាមផែនការរបស់ថ្នាក់លើប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕