សម្តេចកិត្តិសង្ហហបណ្ឌិត ម៉ែន សំអន បួងសួងម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្តីសុខ នៅទីតាំងសំរាប់ រៀបចំពិធីបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន តេជោ

កណ្តាល៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបួងសួងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅទីតាំងសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងសូមដល់វត្ថុសក្តិសិទ្ធិក្នុងលោកជួយតាមបីបាខ់ថែរក្សាដល់ក្រុមវិស្វករ ក្រុមជាង និងប្រតិបត្តិករដទៃទៀតឲ្យមានសុខភាពល្អ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកឲ្យដំណើរការនៃការកសាងព្រែកជីប្រវត្តិសាស្រ្តរបស់កម្ពុជាមួយនេះ ដំណើរការទៅដោយរលូន និងសម្រេចតាមផែនការដែលបានកំណត់។

អត្ថបទដែលជាប់ទាក់ទង