ឯកឧត្ដម គួចចំរើន ចែកអំណោយមនុស្សធម៌ ដល់ជនរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន២២គ្រួសារ នៅស្រុកស្អាង

កណ្តាល ៖ បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រុងអរិយក្សត្រ នៅរសៀលថ្ងៃទី០៨សីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមគួចចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានបន្តចុះ សាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាជន រងគ្រោះដោយ ខ្យល់កន្ត្រាក់ចំនួន២២គ្រួសារ ស្ថិតនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង។

អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន២២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស និងថវិកាចំនួន​ ១០មុឺន​រៀល ផងដែរ។

បន្ទាប់មក នៅរសៀលថ្ងៃដដែលនេះដែរ ឯកឧត្តម គួច​ ចំរើន​ អភិបាល នៃគណៈអភិបាល ខេត្ត​កណ្ដាល​ ក៍បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ប្រកបរបរ ចិញ្ចឹមកណ្ដូបលក់ នៅឃុំប្រាសាទ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង