លោកជំទាវស៊ីន សុផលដានីតានិងក្រុមគ្រួសារ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យធម្មទានមួយខ្នងឃុំវល្លិសសុខសំរោងទង

កំពង់ស្ពឺ ៖លោកជំទាវស៊ីន សុផលដានីតានិងក្រុមគ្រួសាបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យធម្មទានមូយខ្នង ស្ថិតនៅវត្តចំបក់ ឃុំវល្លិដ៊សស្រុកសំរោងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីបណ្តាលោក លោកតាលោកយាយមីងបងប្អូននិងប្រជាពលរដ្ឋនៅក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងនិងចូលរួមច្រើនយ៉ាងកុះករផងដែរ ។

គម្រោងដែលនឹងត្រូវសាង់សង់សាលាបុណ្យធម្មទានមួយខ្នងនេះគឺមានទំហំទទឹង៧ម៉ែត្រ  និងបណ្តោយប្រវែង១៨ម៉ែត្រ ដើម្បីសម្រួលដល់លោកតាលោកយាយមីងបងប្អូនដែលនៅជិតឆ្ងាយ និងបង្កនូវភាពងាយស្រួលក្នុងការផ្តល់នូវសេវាផ្សេងៗបម្រើជូនប្រជាពលរដ្ឋ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវស៊ីនសុផលដានីតាបានលើកឡើងអំពីសមិទ្ធិផលរីកចម្រើននៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាសមិទ្ធិផលនានានៅទូទាំងប្រទេសដែលស្ថិតក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ ។

ជាមួយគ្នានេះលោកលោកជំទាវស៊ីន សុផលដានីតាបានអំពាវនាវឲ្យលោកលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលនៅស្រុកសំរោងទងជិតឬឆ្ងាយជួយកសាងសាលាបុណ្យធម្មទានមួយនេះឱ្យបានកុសលរៀងៗខ្លួន

បន្ទាប់ពីបញ្ចប់មតិលោកជំទាវស៊ីន សុផលដានីតា និងក្រុមគ្រួសារ បានឧបត្ថម្ភបច្ច័យកសាងចំនួនទឹកប្រាក់ផ្ទាល់ខ្លួនចំនួន២៩០០ដុល្លារ ហើយលោកជំទាវចែកជូនដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋមានចំនួន១៥០ នាក់ដល់ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ក្នុងម្នាក់ៗ​ទទួលបានថវិកា​ និងក្រម៉ាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង