ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារចុះជួយ និងគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ស្ពឺ នៅទីរួមខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានធ្វើបទបង្ហាញអំពីគោលបំណង រចនាសម្ព័ន្ធដឹកនាំ និងសមិទ្ធផលសំខាន់ៗដែលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សម្រេចបានក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមកនេះ ជូនដល់សមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ស្ពឺ ចំនួន ៦០នាក់ និងពិសាអាហារសាមគ្គីជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង