លោកមឹង យូឡេង និងភរិយាព្រមទាំងក្រុមគ្រួសារនាំយកបច្ច័យ និងទេយ្យទាន ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តព្រែកឫស្សី
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះឯកឧត្តម បណ្ឌិត ឈុន សុីរុន សមាជិករដ្ឋសភាជាតិ លោកជំទាវ អៀង វុឌ្ឍី ព្រមទាំងបុត្រ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណ:ការខេត្តកណ្ដាល លោកស្រី ទូច លីដា ព្រមទាំងក្រុមគ្រួសារក្រុមការងារមន្ត្រីក្រោមឱវាទ និងបានអញ្ជើញដឹកនាំក្រុមការងារ នាំយកបច្ច័យទេយ្យទាន ប្រគេនព្រះមន្ត្រីសង្ឃសាលាអនុគណ និងព្រះចៅអធិការវត្តព្រែកឫស្សីសង្កាត់ព្រែកឫស្សីក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តវេឡុការាម (ព្រែកឫស្សី) ស្ថិតសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងនោះបានចាត់ចែងប្រគេនបច្ច័យបួនព្រះសង្ឃ និងបច្ច័យកសាងរួមមាន:
-ប្រគេនបច្ច័យព្រះចៅអធិការវត្ត ៨០០,០០០៛
– ប្រគេនគ្រូសូត្រ ៤០០,០០០៛
– ប្រគេនភិក្ខុ សាមណេរ ១២អង្គ ៦០០,០០០៛
– បច្ច័យកសាង ៦,៥០០,០០០៛
– អង្ករ ចំនួន ១០០០គីឡូក្រាម
– ទឹកបរិសុទ្ធ ចំនួន១០កេស
– ទឹកក្រូចចំនួន ១០ កេស ព្រមទាំងសម្ភារៈមួយចំនួនទៀតផងដែរ៕