ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញតេឡេក្រាមថា ៖ អ៊ុំប្រុសអ៊ុំស្រី ពូមីង ជាអតីតមន្រ្តីរាជការគឺជាប្រតិបត្តិករផ្ទាល់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាននាំមកនូវការកសាង អភិវឌ្ឍប្រទេសជាតិរហូតបានដូចសព្វថ្ងៃនេះ។ ក្នុងនាមជាអ្នកជំនាន់ក្រោយ ខ្ញុំសូមសម្តែងនូវកត្តញ្ញុតាជូនចំពោះពួកគាត់ទាំងអស់គ្នា។
ពិធីជួបជុំអាហារសាមគ្គីជាមួយនិវត្តជន ដែលជាអតីតមន្រ្តីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។