ឯកឧត្តម បណ្ឌិតឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ អញ្ជើញប្រគល់សំលៀកបំពាក់ជូនប្រជាការពារភូមិជិត២០០នាក់
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិជើងឆ្នុក ស្រុកបាធាយ តំណាងឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា របស់គណបក្សឃុំ សាខាបក្សភូមិ និងប្រជាការពារ ជិត២០០នាក់។
ក្នុងឱកាសនោះដែល ឯកឧត្តម បណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារគណបក្ស បានឲ្យដឹងថា,ដោយបានការអនុញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សឃុំចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានឲ្យលោកដឹកនាំសមាជិក សមាជិកា ចុះមូលដ្ឋាន ឃុំតាំងក្រាំងមកប្រគល់សំលៀកបំពាក់ជូនដល់ប្រជាការពាជិត២០០នាក់មកពីភូមិទាំង៨ក្នុងឃុំតាំងក្រាំង។ ក្នុងនាមឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាការពារទាំងអស់ឲ្យយកចិត្តដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នប់និងការងារផ្សេងៗឲ្យបានខ្ជាប់ខ្ជួនតាមផែនការដែលថ្នាក់ដឹកនាំឃុំ និងស្រុកបានដាក់ជូន។
ឯកឧត្តមបណ្ឌិត អនុប្រធានក្រុមការងារគណបក្ស បានកោតសរសើរដល់បងប្អូនប្រជាការពារទាំងអស់ដែលបានចូលបំរើការងារសង្គមដូចជាជួយសម្រួលចរាចរណ៍នៅពេលសិស្សសាលាចេញពីរៀន តាមទីផ្សារដែលមានការកកស្ទះ ជួយការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនក្នុងភូមិដែលមានកម្មវិធីដូចជាពិធីមង្គលការ កម្មវិធីបុណ្យផ្សេងៗ ជាពិសេសដូចជារដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាដើម។ល។
បន្ទាប់ពីការជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សឃុំរួច ឯកឧត្តមបណ្ឌិត អនុប្រធាន និងសហការី រួមនឹងសមាជិក សមាជិកា គណបក្សឃុំ ភូមិ បានអញ្ជើញអមដំណើរទៅពិនិត្យអគារទីស្នាក់ការគណបក្សដែលកំពុងសាងសង់ជិតរួចរាល់ នៅចំណុចស្ពាកមនទី២៦ ហើយឯកឧត្តមបណ្ឌិតបានជម្រាបប្រាប់លោកប្រធានគណបក្សឃុំបន្ថែមឱ្យរៀបចំការធ្វើរបងនៅទីស្នាក់ការគណបក្សឱ្យបានឆាប់រហ័សទៀតផង៕