ពិធីបុណ្យកឋិនទានសាមគ្គី លោកជៀម ខូយ និងលោកស្រីហ៊ាង វួចស្រី ព្រមទាំងកូនចៅដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមានៅវត្តកណ្ខារាម(វត្តតាខ្មៅ)ស្ថិតនៅក្នុងសង្កាត់តាខ្មៅ

នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤

លោកជៀម ខូយ និងលោកស្រីហ៊ាង វួចស្រី ព្រមទាំងកូនចៅញាតិមិត្តជិតឆ្ងាយនៃជើងវត្តបានអញ្ជើញក្នុងពិធី ហែរអង្គកឋិនទាន ចូលទៅកាន់វត្តកណ្ខារាម ហៅវត្តតាខ្មៅ ស្ថិតនៅក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួររំលឹកផងដែរថា​ ៖​ បុណ្យកឋិនទាន គឺជា​បុណ្យ​មួយ ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជាទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងរយះពេលតែ ១​ខែ​គត់គឺចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក ។

បើ​ខុសពី​រយះកាលនេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិនទាន​ក៏ដោយ ក៏​មិនអាច​ហៅថា កឋិនទានបានដែរ ព្រោះ​ធ្វើ​ខុស​កឋិនទាន មិនចំរយះពេល មួយខែ​ចុងវស្សា​រដូវនេះ ពោលគឺ​មិនត្រូវ​ តាម​ពុទ្ធានុញ្ញាត ។​ ក្នុង​វត្ត​មួយ បើ​ការ​ចាំ​វស្សា គ្មាន​ភិក្ខុ​សោះ ក៏​មិនអាច​ហែ​កឋិនទានចូលដែរ ព្រោះ​សាមណេរ គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិនទាន​ទេ លុះត្រាតែ​យ៉ាងហោច​បំផុត ត្រូវមាន​ភិក្ខុ ១​អង្គ​ដែលបានចាំវស្សា អស់​រយះពេល៣​ខែ បាន​ត្រឹមត្រូវ ទើប​អាច​ហែរកឋិនទានចូលបាន ៕

អត្ថបទដែលជាប់ទាក់ទង