ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី 27 ខែតុលាឆ្នាំ 2024 ខ្ញុំបាទនឹងព័ត៌មានមួយចំនួនធ្វើដំណើរដើម្បីយកព័ត៌មានតាមបឹងព្រែកដែលនៅក្នុងខេត្តត្បូងឃ្មុំស្រុកក្រូចឆ្មារ។
ពេលនោះទិដ្ឋភាពនិងសកម្មភាព នៅចំណុចព្រែក ការហែរព្រែកឆុង និងព្រែកជីក កំពុងតែដាក់របាំងស្បៃមុង ដាក់យ័រ ដាក់ដៃ រាំងទទឹងព្រែក យ៉ាងអាណាធិបតេយ្យជាសកម្មដូចរូបភាពនៅខាងក្រោមនេះជាទិដ្ឋភាពទាំងស្រុង។ដែលខ្ញុំបាទនិងក្រុមការងារទៅផ្ដិតយកនៅរូបភាព មកបង្ហាញទិដ្ឋភាពដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋទូទៅបានជ្រាបនិងឃើញ។
មុខរបរការងារនេសាទនោះមានខ្លះជាលក្ខណៈគ្រួសារភាគច្រើនជាលក្ខណៈឈ្មួញជួញដូរទ្រង់ទ្រាយធំ គឺដៃទទឹងព្រែកពេញតែម្ដងចម្ងាយពីគ្នាប្រហែល 100 ម៉ែត្រទៅ 200 ម៉ែត្រយ៉ាងញឹកស្គិ:
បទល្មើសនេសាទជិតមួយរយកន្លែងមានដូចជាព្រែកកាឆុងព្រែកពាម ព្រែកកាហែរ ចុងព្រែក ព្រែកជីក បឹងខ្វាវនិងកំពង់រ័ត្ន ដែលមានឈ្មោះអ្នកដាក់ឧបកណ៍នេសាទខុសច្បាប់ជាច្រើនកន្លែងក្រុមពួកនេះធ្វើសកម្មភាពពេញដងព្រែកជារៀងរាល់ថ្ងៃមិនដែលឃើញមន្ត្រីជំនាញជល់ផលនិង សមត្ថកិច្ចនៅទីនោះមើលមិនឃើញ ទាល់តែ សោះ បណ្តែតបណ្តោយឲ្យបទល្មើសនេសាទខុសច្បាប់អូសអួនក្រឡាស្បៃមុងនិងរបាំងស៊ីបពេញផ្ទៃទឹកព្រែកយ៉ាងសេរី។
តាមប្រភពព័ត៌មានពីមន្រី មូលដ្ឋានបានឲ្យដឹងថា÷បើគ្មានការបើកដៃពី
លោកអៀម ម៉ាយ៉ុងរី ប្រធានខ័ណ្ឌ
រដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ខុសច្បាប់មិនអាច
កើតឡើងយ៉ាងគំហុកដូចសព្វថ្ងៃនេះ
ទេឬគាត់មើលពុំអស់សកម្មភាពក្នុងខេត្តនោះពាក់ព័ន្ធនិងករណីនេសាទខាងលើប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម
ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នង
ការខេត្តត្បូងឃ្មុំរួមនិងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចានណាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំតើបានដឹងរឿងនេះដែរឬយ៉ាងណា ជាពិសេសឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រី ក្រសួងក សិកម្មរក្ខាប្រម៉ាញ់និងនេសាទ មេត្តាចាត់កំលាំងចុះពិនិត្យផងទាន៕ការិយាល័យផ្សព្វផ្សាយ012926014