លោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័ បានលើកឡើងថា សិស្សានុសិស្សគ្រប់រូបត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ដើម្បីកសាងអនាគតឱ្យភ្លឺស្វាង
ខណ្ឌមានជ័យ៖ លោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័យបានថ្លែងដូច្នេះក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំ ២០២៤-២០២៥ នៅបេីកបវេសនកាល បឋមសិក្សា-មធ្យមសិក្សាចាក់អង្រែក្រោមកាលពីព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័បានបញ្ជាក់ថា សិស្សានុសិស្សគ្រប់រូបត្រូវតែមានចិត្តតស៊ូ អត់ធ្មត់ និងព្យាយាមសិក្សាឲ្យបានល្អ ដើម្បីក្លាយជាសិស្សពូកែ និងកូនល្អរបស់ប្រទេស ជាកត្តាចាំបាច់សម្រាប់អនាគតរបស់ខ្លួន និងការអភិវឌ្ឍន៍សង្គម។
លើសពីនេះទៅទៀតលោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័បាននាំសំណេះសំណាល និងផ្ដាំផ្ញើសូមសួរសុខទុក្ខពីដល់គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់។ លោកក៏បានកោតសរសើរជាពិសេសចំពោះសិស្សនិស្សិតដែលទទួលបានលទ្ធផលល្អ ដោយសម្រេចបាននិទ្ទេស A លំដាប់ពិន្ទុ ១០០ ដែលបានធ្វើឲ្យសាលា ខណ្ឌ និងរាជធានីភ្នំពេញមានមោទនភាព។
លោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័នឹងប្រគល់ប័ណ្ណសរសើរដល់មាតាបិតាសិស្សលោកគ្រូអ្នកគ្រូ និងអំណោយដល់សិស្ស ច្រើនរូបដែលទទួលបាននិទ្ទេស A ៧រូបដើម្បីលើកទឹកចិត្តចំពោះជោគជ័យនេះ។
ជាអានុសិស្សត្រូវខិតខំសិក្សា យកចិត្តទុកដាក់លើការអប់រំ និងចៀសវាងពីអំពើអាក្រក់ ដោយជាពិសេសគឺគ្រឿងញៀន។ ក្នុងឱកាសនោះ ក៏បានបរិច្ចាគសម្ភារៈសិក្សា និងថវិកាជាអំណោយរបស់លោកសេង គន្ធគណៈអភិបាលខណ្ឌមានជ័ ផងដែរ។