សម្តេចតេជោ ហ៊ុន សែន ៖ ការឈ្នះរបស់លោក ត្រាំ តាមការកត់សំគាល់របស់សម្តេច មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន

សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ “ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច៖

១. សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី។

២. ទំនងព្រះបានចារមកថា លោក ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។

៣. មុនការបោះឆ្នោត លោក ត្រាំ បានផ្ញើសារ អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា សន្តិភាពនិយម ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុង”។

អត្ថបទដែលជាប់ទាក់ទង