ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខនៅក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ពួកគាត់ ខណះល្បែងសុីសងគ្របដន្តប់ ៣ទៅ៤កន្លែង ?
ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខនៅក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ពួកគាត់ ខណះល្បែងសុីសងគ្របដន្តប់ ៣ទៅ៤កន្លែង ?
ស្ថិតនៅក្នុងភូមិ ថ្ម គោល ឃុំ រអាង ស្រុក កំពង់សៀម ។
គឺ(ឆ្នោតឡូតូ និងមាន់ជល់ ចាក់តាមប្រពន្ធ័ អនឡាញ)
ហើយក៏ទទូចស្នើរសុំកិច្ច អន្តរាគមន៍ ដល់
លោកអភិបាល ខេត្ត កំពង់ចាម និងជាប្រធានគណះ បញ្ជារការឯកភាព រដ្ឋបាលខេត្តកំពង់ចាម?
មេត្តាបញ្ជាកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនៅទីតាំង ឆ្នោតឡូតូ និងបង្កប់មាន់ជល់តាមអនឡាញ?
ស្ថិតនៅក្នុង1/ឃុំកោះរកា ក្នុងភូមិអូរ ឈ្លើង
២/ឃុំទ្រាន ក្នុងភូមិ ទួលត្រាច
៣/ឃុំរអាង ក្នុងភូមិ ថ្មគោល
ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដែលមានទីតាំង៣ទៅ៤កន្លែង ទីតាំងទាំងនេះបើកលេង មានឆ្នោតឡូតូ ក៏ដូចជាមាន់ជល តាមអនឡាញ ដែលច្បាប់កំពុងហាមឃាត់ ក៏ដូចជាប្រសាសន៍ និងវិធានការ របស់ប្រមុខ រាជរដ្ឋាភិបាលបានដាក់ចេញ នៅក្នុងអណត្តិនេះផងដែរ។
គ្រួសារ រងគ្រោះបានលើកឡើងថា ស្របពេលឥឡូវ សេដ្ឋកិច្ច កំពុងតែជួបការលំបាក តាមក្រុមគ្រួសារនិមួយៗ ប្រឈមមុខ និងការខ្វះខាតជាខ្លាំង ស្របពេលនេះ ដែលក្រុម លប លួច បើកល្បែងសុីសងទាំងអស់នេះបានអូសទាញ សមាជិកក្នុងគ្រួសារ របស់ពួកគាត់ អោយចូលយកលុយពីផ្ទះយកទៅលេងល្បែងសុីសងទាំងនេះ។
នៅពេលលេងចាញ់អស់មកផ្ទះវិញរករឿងប្រពន្ធកូន ស្ទើរ រាល់ថ្ងៃ ពេលខ្លះក៏ឈានទៅដល់ការប្រើអំពើហឹង្សា ក្នុងគ្រួសារថែមទៀតផង។
ហេតុដូចនេះហើយពួកគាត់ក៏សូមសំនូមពរទៅដល់ លោកអភិបាល ខេត្តកំពង់ចាម មេត្តាមានវិធានការ បង្ក្រាបទៅលើល្បែងសុីសងទាំងអស់នេះអោយទាន់ពេលវេលាផងបាទ៕
សូមអរគុណ
ថ្ងៃទី៤ខែ១១ឆ្នាំ២០២៤
ការិយាល័យផ្សព្វផ្សាយ012926014