ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ១៧ភូមិ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល

ស្រុកអង្គស្នួល៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោក នូ សុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលស្រុក តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ១៧ភូមិ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល នៅបរិវេំណវត្តយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅក្នុងពិធីបីទផ្សាយនេះដែរមានការអញ្ជើញចូលរួមពី មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល​ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព មេភូមិគ្រប់ភូមិនៃឃុំលំហាច យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហម ក្រុមការងារគណនេយ្យភាពសហគមន៍ ប្រជាពលរដ្ឋ ​និងប្រជាការពារឃុំលំហាច ប្រមាណជាង ៤០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង