ភ្លៀងលាយឡំខ្យល់កន្ត្រាក់បង្កប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង , ដួលរលំទាំងស្រុងនៅឃុំស្រះរាំងនិងរលំនៅឃុំតាឡំ
បន្ទាយមានជ័យ ៖កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ មានភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង ក្នុងនោះដួលរលំទាំងស្រុងចំនួន០១ខ្នង នៅឃុំស្រះរាំងនិង១ខ្នងនៅឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោករត័្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរី បន្ទាប់មក លោកអភិបាលស្រុកនិងមន្ត្រីបានចុះទៅទីតាំងផ្ទាល់ ត្រួតពិនិត្យ វាយតម្លៃ អន្តរាគមន៍ឆ្លើយតបនិងសាកសួរសុខទុក្ខគ្រួសារពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះសម្បែងចំនួន១៨ខ្នងនិងរលំដើមឈើ១ដើម។
លោក រត័្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ដែលរងផលប៉ះពាល់ ធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកមង្គលបូរី មានផ្ទះប្រជាពលរដ្ឋ០១ខ្នង ត្រូវបានដួលរលំទាំងស្រុង ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ។
លោកបានបន្តថា សំណង់រងគ្រោះ ភាគច្រើនជាផ្ទះឈើប្រក់ដំបូលស័ង្កសី ហើយភាគច្រើនប៉ើងដំបូល ….។
ដោយឡែកមានផ្ទះមួយខ្នង បានប៉ើងដួលរលំទាំងស្រុងនិងដើមឈើធំ១ដើមបានរលំ ។
ចំពោះមុខនេះ អាជ្ញាធរស្រុកកំពុងតែរង់ចាំរបាយការណ៍របស់ភ្នាក់ងារភូមិ អាជ្ញាធរឃុំរាយការណ៍លម្អិតថែមទៀត ដើម្បីធ្វើការឆ្លើយតប ដោះស្រាយ នឹងគ្រោះមហន្តរាយនេះ។
សូមរំលឹកថា៖ក្នុងខែមេសា ឆ្នាំ២០២៥នេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន០២លើករួចមកហើយ ។.
លើកទី១ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថិតនៅក្នុងក្រុងសិរីភ័ណ និងស្រុកស្វាយចេកប៉ះពាល់ផ្ទះ៣៧ខ្នង ។
ចំណែកលើកទី២ នៅស្រុកមង្គលបូរីនេះតែម្តង។
ជាមួយនឹងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ក្រោយកើតហេតុ អាជ្ញាធរ និងកងកម្លាំងតែងតែចុះជួយអន្តរាគមន៍ រុះរើសម្អាត ជួសជុលធ្វើផ្ទះជូនប្រជាពលរដ្ឋ៕