(ខេត្តកណ្តាល) ដោយបានអនុវត្តតាមការណែនាំពីលោកឡូវ សុខសានអភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយខេត្តកណ្តាលនិងដោះស្រាយពីទុក្ខលំបាកឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ទី២៦ ខែមេសាឆ្នាំ២០២៥។
-លោក ជ័យ សំអាន មេឃុំសំរោងធំបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៨គ្រួសារដែលមានជីវភាពខ្វះខាតនិងចាស់ជរា។
មានការចូលរួម៖
-លោក ទេព ឈួនជំទប់ទី១
-លោក សេង សុផុនក្រុមប្រឹក្សាឃុំ និងជាប្រធានសសយកឃុំ
-លោកស្រី ខុម សុភិន (ក្រុមប្រឹក្សាឃុំ)
-លោកស្រី នង វណ្ណថាណូ ក្រុមប្រឹក្សាឃុំ
-លោក ច្រឺ ផល្លីជំនួយការឃុំនិងជាអនុប្រធានសសយកឃុំ
-លោក ម៉ន សាម៉េត អនុប្រធានសសយកឃុំ និងសមាជិក.ស.ស.យ.កឃុំ។
លោកមេភូមិក្រុមការងារភូមិ
បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០៨គ្រួសារដែលមានជីវភាពខ្វះខាតនិងចាស់ជរា។
លោកជ័យ សំអានមានប្រសាសន៍ថា!ដោយមានការណែនាំពីលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយនៅថ្ងៃនេះបានដឹកនាំក្រុមការងារបាននាំអំណោយយកមកជួយឧត្តមបងប្អូនប្រជាពលរដ្ឋវាមិនបានគ្រប់គ្រាន់តែវាអាចបានជួយសម្របសម្រួលដោះស្រាយបានមួយគ្រាប៉ុណ្តោះ។
លោកមេឃុំបានបន្តថា!រាជរដ្ឋាភិបាលក្រោមការដឹកនាំសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមិនដែលបានបោះបង់បងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយជាក់ស្តែងនៅថ្ងៃនេះក្រុមការងារឃុំសំរោងធំបាននាំកយមកជូន។
សង្ឃឹមថា!
នៅក្នុងអាណត្តិទី៦ខាងមុខនេះនឹងបងប្អូនប្រជាពលរដ្ឋមានការគាំទ្រលោកជ័យ សំអាន ធ្វើជាមេឃុំបន្តទៀតដើម្បីដឹកនាំអភិវឌ្បន៍ភូមិឃុំមានការីកចម្រើន។
អំណោយទាំងនោះរួមមាន!
-អង្ករ១០គីឡូក្រាម
-ទឹកត្រី ទឹកស៊ីអ៊ីវ និង មី
-ថវិកា៥ម៉ឺនរៀល
ស្ថិតនៅក្នុងភូមិសំរោងក្អែរសំងក្អែរ២ សំរោងក្អែរ៣ព្រែកត្រែងព្រែកត្រែង២ ស្ទឹង ស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល ៕