ឯកឧត្តមបណ្ឌិត ផែន សុផល និង លោក ជំទាវបណ្ឌិត សុីន សុផលដានីតា ពិតជាមនុស្សចិត្តបុណ្យមែន ថ្ងៃនេះឯកឧត្តមនិងលោកជំទាវ បានឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លា ស្រាបៀរកម្ពុជាចំនួន១០កេស ទឹកសុទ្ធចំនួន៣កេស ក្នុងពីធីដំណើរការប៉ុស្តិ៍ប្រជាការពារភូមិត្រពំកំភ្លាញ
អង្គរជ័យ៖ កាលពីម្សិលមិញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា បានឧបត្ថម្ភកង្ហារធំចំនួន២ និង អំពូលម៉ែត្រចំនួន២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គភ្នំតូច និង បានឧបត្ថម្ភកង្ហារធំចំនួន៤ និង អំពូលម៉ែត្រចំនួន២ ដល់សាលាឃុំអង្គភ្នំតូច។
ប៉ុន្តែនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវបណ្ឌិត ស៊ីនសុផលដានីតា នៅតែបន្តសកម្មភាពសប្បុរសធម៌ ជួយអភិវឌ្ឍន៍ភូមិឃុំ ថ្ងៃនេះឯកឧត្តមបណ្ឌិតនិងលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់ចំនួន១០០ដុល្លា ស្រាបៀរកម្ពុជា១០កេស ទឹកសុទ្ធ៣កេស សម្រាប់ក្នុងពិធីដំណើរការប៉ុស្តិ៍ប្រជាការពារភូមិត្រពាំងកំភ្លាញ ។
លោកមេភូមិត្រពាំងកំភ្លាញ លោកមេឃុំអង្គភ្នំតូច លោកមេប៉ុស្តិ៍អង្គភ្នំតូច និង ប្រជាការពារ រួមទាំងអង្គភាពសារព័ត៌មាន SSN TV ONLINE ពិតជាកោតសរសើរទឹកចិត្តដ៏ថ្លៃថ្លា ទឹកចិត្តមនុស្សធម៌ ដែលតែងតែជួយដល់ប្រជាពលរដ្ឋ សាលាឃុំវត្តអារាម ប៉ុស្តិ៍នគរបាលអង្គភ្នំតូចជាដើម ដែលខ្វះសម្ភារៈប្រើប្រាស់ ឯកឧត្តមបណ្ឌិត ផែន សុផល និង លោកជំទាវបណ្ឌិត សុីន សុផលដានីតា តែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ជូន។
ដូច្នេះមានតែការជូនពរ សូមឱ្យឯកឧត្តមបណ្ឌិតនិង លោកជំទាវ ជួបតែសេចក្តីសុខ ប្រកបមុខរបរកាន់តែរីកចម្រើន ធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយសុខសុវត្ថិភាព៕