ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នាំយកអំណោយប្រគេនព្រះគ្រូចៅអធិការវត្ត ប្រជុំនទី ហៅវត្តក្រពើហា ព័ត៌មានជាតិសន្តិសុខសង្គម ដោយ អាណាចក្រខ្មែរ ចេញផ្សាយ ថ្ងៃទី 25 ខែ មីនា ឆ្នាំ 2021 100 កណ្តាល ៖ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមទាំង លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មាន អង្ករ៥តោន មី៣០កេស ទឹកត្រី១០យួរ ទឹកស៊ីវអ៊ីវ ១០យួរ ត្រីខកំប៉ុង១០យួរ អាល់កុល៣០លីត្រ ម៉ាស២៥០០បន្ទះ និងថវិកាចំនួន១០លានរៀល ដើម្បីប្រគេន ដល់ព្រះគ្រូចៅអធិការវត្ត ប្រជុំនទី ហៅវត្តក្រពើហា សម្រាប់ប្រើប្រាស់ ក្នុងការទ្រទ្រង់ចង្ហាន់ ដល់ព្រះសង្ឃ យាយជី តាជី ដែលកំពុងមានការខ្វះខាត ក្នុងអំឡុង នៃការរាតត្បាតជំងឺកូវីដ-១៩។ 100 ចែករំលែក