ឯកឧត្តមគង់ សោភណ្ឌ័អភិបាលខេត្តកណ្តាល នៃគណៈអភិបាលខេត្តកណ្តាល ចូលរួមសំណេះសំណាល និងនាំយកអំណោយ ជូនដល់កម្មករ កម្មការិនី ចំនួន១០២នាក់ ដែលស្នាក់នៅបន្ទប់ជួលកំពុងជួបការលំបាកខ្វះខាត
កណ្តាលះ អាទិអាត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកណ្ដាល អមដំណើរឯកឧត្តមគង់ សោភណ្ឌ័អភិបាលខេត្តកណ្តាលសំណេះសំណាល និងនាំយកអំណោយ ជូនដល់ម្មរ កម្មការិនី ចំនួន១០២នាក់ ដែលស្នាក់នៅបន្ទប់ជួល កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយរងផលប៉ះពាល់ នៃព្រឹត្ការណ៍ សហគមន៍ ២០កុម្ភៈ ស្ថិតនៅសាលាសង្កាត់ស្វាយរលំ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ព្រមទាំងប្រគល់លិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ឈឿន ប៊ុនឆន អនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គនាយកដ្ឋាននគរបាលជាតិកម្ពុជាក្រសួងមហាផ្ទៃ ដែលមានសមានចិត្ត ដ៏សប្បុរសជួយសម្រាលបន្ទុកជូនកម្មករ កម្មការិនីទាំង១០២នាក់ ដោយផ្ដល់បន្ទប់ចំនួន ៦៩បន្ទប់ ឱ្យស្នាក់នៅដោយឥតគិតថ្លៃ រយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្តបានប្រសិទ្ធិពរជ័យ សិរីសួស្ដី បវរហប្សើរ ជូនចំពោះ ឯកឧត្តម ឈឿនប៊ុនឆន ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគី៖ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។