កណ្តាលះ នៅថ្ងៃអង្គារ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២១ លោក ជៀម ខូយ ជាចៅសង្កាត់តាខ្មៅ ទទួលអង្ករសប្បុរសជនពីរគ្រួសារ
១ លោកលឹម ងួន និង លោកស្រីលឹម អៀងសុក កំពង់រស់នៅប្រទេសបារាំង បានជួយឧបត្ថមអង្ករចំនួន ០១ តោន ។
០២ លោកម៉េន ស៊ីមន និង លោកស្រីសុខ អេង ជាអាជីវករលក់ដូរនៅផ្សារតាខ្មៅ រស់នៅភូមិតាខ្មៅ ១ បានជួយឧបត្ថមអង្ករចំនួន ០១ តោន ។ ជាមួយគ្នានេះដែរ លោកជៀម ខូយ បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានឧបត្ថម្ភ ជាអង្ករដល់រដ្ឋបាលសង្កាត់តាខ្មៅ សំរាប់ផ្តល់ជូនដើម្បីជួយដល់ជនក្រីក្រខ្វៈខាតស្បៀងប្រចាំថ្ងៃផងដែរ។ ជាមួយគ្នានេះដែរ លោកចៅសង្កាត់ បានថ្លែងអំណរគុណ ដល់សប្បុរសជន ។
នាឳកាសនោះដែរ លោក ជៀម ខូយ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៍ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកងកម្លាំង តែងតែនៅមុខគេជានិច្ច ។ ហើយ លោកជៀម ខូយ ក៍បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ រួមទាំងថ្នាក់ដឹកនាំផងដែរ នេះជាការលើកទឹកចិត្តកងកម្លាំង ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។ ទន្ទឹមនឹងនេះ លោកចៅសង្កាត់ បានបន្ថែមទៀតថា សូមអោយកងកម្លាំងយើងបន្តពង្រឹងការពារសន្តិសុខ នៅគោលដៅចត្តាឡីស័កនីមួយៗអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងសូមអោយបងប្អូនប្រជាពលរដ្ឋ ក៌ដូចជាកងកម្លាំងទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។
បន្ទាប់មក លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន សង្កាត់ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ក៌ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភះខាងមុខនេះផងដែរ ។