ឯកឧត្តម គង់ សោភ័ណ្ឌ បានបើកកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom

របៀបវារៈនៃកិច្ចប្រជុំមាន៖
១-ផ្សព្វផ្សាយអនុក្រឹត្យលេខ ៣០៨ អនក្រ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ
២-ពិនិត្យ និងពិភាក្សា របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សាសេចក្តីព្រាងស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ២០២២-២០២៤ របស់រដ្ឋបាលខេត្ត យោងតាមស្មារតីសារាចរណែនាំលេខ០០៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត
៤-ពិនិត្យ ពិភាក្សា ស្មារតីលិខិត៖
-លិខិតលេខ ៨៨៤ សជណ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំបន្ថែមបរិមាណខ្សាច់ និងផ្លាស់ប្តូរទីតាំងបូមខ្សាច់ពីភូមិសាស្រ្តស្រុកកោះធំ មកក្នុងភូមិសាស្រ្តស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
-លិខិតលេខ០៦៨៩ រថ.អខស ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងរ៉ែ និងថាមពល ស្តីពីករណីសំណើសុំបន្ថែមបរិមាណ និងផ្លាស់ប្តូរទីតាំងបូមខ្សាច់ពីភូមិសាស្រ្តស្រុកកោះធំ មកក្នុងភូមិសាស្រ្តស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបម្រើតម្រូវការទីផ្សារ និងយកថវិការសម្រាប់ទូទាត់ការចាក់បំពេញខ្សាច់ក្នុងគម្រោងសាងសង់អគារទីស្នាក់ការត្រួតពិនិត្យ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។
៥-ពិនិត្យ និងពិភាក្សាសេចក្តីព្រាងរបាយការណ៍ បែងចែកប្រាក់រង្វាន់ដែលបានមកពីការផ្តល់សេវារដ្ឋបាលដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្តសម្រាប់ខែកក្កដា ឆ្នាំ២០២១
៦-ផ្សព្វផ្សាយ៖
-អនុក្រឹត្យលេខ ៨៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩
-សេចក្តីជូនដំណឹងលេខ២៥៦ សជណ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ស្តីពីករណីសំណើសុំការពិនិត្យ និងការអនុម័តដ៏ខ្ពង់ខ្ពស់លើសេចក្តីព្រាង “ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១”
-សេចក្តីណែនាំរួមលេខ០១៩ សណន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
-ប្រកាសលេខ០០៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
-សេចក្តីណែនាំលេខ០១៧ សណន ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង