លោកឈាង សុវណ្ណរតនាប្រធានក្រុមការងាចុះមូលដ្ឋានសង្កាត់ស្វាយរលំ បានអញ្ជើញសំណេះសំណាលប្រជាការពារចំនួន១២០ នាក់នៅសង្កាត់ស្វាយរលំ
កណ្តាលះ ថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
លោកឈាង សុវណ្ណរតនា បាននាំក្រុមការងារនិងយកអំណោយអ៊ំពូ បងប្អូនបរជាការពារចំនួន ១២០នាក់ មកប្រគល់ជូនប្រជាការពារក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ លោក ឈាង សុវណ្ណរតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ នូវគ្រឿងឧបភោគ-បរិភោគ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាការពារនៅសង្កាត់ស្វាយរលំ និងមូលដ្ធាននៃសង្កាត់នេះលោកឈាង សុវណ្ណរតនា បានចុះត្រួតពិនិត្យ ព្រែកស្វាយរលំ និងប្រព័ន្ធលូមួយខ្សែប្រវែង 600 ម៉ែត្រទទឹង ៧ម៉ែត្រឈានសុវណ្ណរតនានឹង ធ្វើជូនដល់រដ្ឋបាលសង្កាត់ផងដែរ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅកណ្តាល។
បន្ទាប់មក លោកឈាង សុវណ្ណរតនា បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។
ទន្ទឹមនឹងនេះ លោកឈាង សុវណ្ណរតនា បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនអ៊ំពូបងប្អូននាពេលនេះ មានចំនួនតិចតួចក្តី តែក៍អាចជួយសម្រាលទុក្ខលំបាករបស់អ៊ំពូបងប្អូនបានមួយកម្រិត ហើយក៍ជា ការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះអ៊ំពូបងប្អូនគ្រប់រូបពីសណាក់ថ្នាក់ដឹកនាំ ពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។
យ៉ាងណាមិញ លោកឈាង សុវណ្ណរតនា ក៍បានអំពាវនាវដល់បងប្អូនប្រជាការងារទាំងអស់ ត្រូវតែចេះការពារខ្លួនពីការរីករាលដាលនៃជំងឺ កូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំគ្នាជាក្រុម និងត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ រាជរដ្ឋាភិបាល និងវិ ធានការនានារបស់ក្រសួងសុខាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។
អំណោយក្នុងមួយនាក់ទទួលបាន៖
– អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិការចនួន២០០០០រៀលផងដែរ ៕