សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ឆ្នាំ រស់នៅក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ភ្នំពេញះ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តព្រៃវែង និងត្បូងឃ្មុំ ដើម្បីនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៧នាក់ រស់នៅខេត្តព្រៃវែង និងត្បូងឃ្មុំ។
១-លោកយាយ វៃ យឿន អាយុ ១០០ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង
២-លោកតា ញុឹប ញាណ អាយុ ១០២ឆ្នាំ រស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ
៣-លោកយាយ មាស ស៊ុន អាយុ ១០២ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
៤-លោកយាយ ពោន សាន អាយុ ១០១ឆ្នាំ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
៥-លោកតា សេត ផុន អាយុ ១០១ឆ្នាំ
រស់នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
៦-លោកតា គល់ សុឹម អាយុ ១០១ឆ្នាំ រស់នៅភូមិជើងអាង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
៧-លោកតា សេង ទី អាយុ ១០៣ឆ្នាំ រស់នៅភូមិសញ្ជ័ាសសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕