ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ចើញចុះសួរសុខទុក្ខបើកវេទិការសាធារណៈ និងរកដំណោះស្រាយដីធ្លីនៅបូរីធម្មជាតិស្រុកដងទង់ជូនប្រជាពលរដ្ឋចំនួន ០៤គ្រួសារ!

កំពត៖ នាព្រឹកថ្ងៃ៣រោច​ខែអស្សុជ​ឆ្នាំឆ្លូវ ត្រីស័ក ព.សៈ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ បើកទេវិការសាធារណៈដើម្បីដោះស្រាយនូវបញ្ហាវិវាទទាំងឡាយជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។​

ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ នៃខេត្តកំពត ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុនបូរីធម្មជាតិដងទង់ ជាមួយនឹងប្រជាពលរដ្ឋ០៤គ្រួសារ។​

នៅឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសួរនាំតំណាងក្រុមហ៊ុន និងសួរនាំតំណាងប្រជាពលរដ្ឋ០៤គ្រួសារ បន្ទាប់មកក៏សម្របសម្រួល និងដោះស្រាយជូនពួកគាត់ដើម្បីបញ្ចប់ជម្លោះក្រោមស្មារតីយោគយល់និងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តរបស់ពលរដ្ឋ។​

តំណាងភាគីទាំងពីរបានទទួលយកដោយទឹកមុខរីករាយព្រោះពួកគាត់ព្រមទទួលស្គាល់ និងទទួលយកលទ្ធផលដែលឯកឧត្តមបានសម្រេច​និងសម្របសម្រួល និងបានអរគុណដល់ឯកឧត្តមអភិបាលខេត្តជាខ្លាំងដែលបានជួយបញ្ចប់វិវាទរបស់ពួកគាត់ ពិសេសពួកគាត់បានកោតសរសើរដល់ឯកឧត្តមជាពន់ពេកដែលបានជួយបញ្ចប់វិវាទនេះ៕

អត្ថបទដែលជាប់ទាក់ទង