កណ្តាលះ ថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ឧត្តមប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងស្ថាប័នថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសនីយប័ត្រ តែងតាំងព្រះវិន័យកោសល ឆោម សៀកសាទ
ព្រះរាជាគណៈកិត្តិយស ជាព្រះចៅអធិការវត្តត្រពាំងវែង ស្តិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនោះផងដែរ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនដល់វត្តត្រពាំងវែង មានដូចជា:
រថយន្ត Mazda ឆ្នាំ២០២១ ចំនួន ១គ្រឿង ម៉ូតូ Smash ឆ្នាំ២០២១ ចំនួន ១៩គ្រឿង កុំព្យួទ័រ យួរដៃ ១៩គ្រឿង ព្រីនធ័រ ០១គ្រឿង ម៉ាស៊ីនថតចម្លង ០១គ្រឿងផងដែរ៕