លោកលោកជៀម​ ខូយ និងកូនចៅព្រមទាំងប្រជាពលរដ្ធអញ្ជើញចូលរួមសូត្រមន្ត នៃអង្គកឋិនទាន ដង្ហែរទៅកាន់ វត្តកណ្ធារាម ហៅតាខ្មៅ

កណ្តាល៖ លោកជៀម​ ខូយ បានអញ្ជើញចូលរួមពិធីសូត្រមន្ត នៃអង្គកឋិនទាន ដង្ហែរទៅកាន់ វត្តកណ្ធារាម ហៅតាខ្មៅ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុតាខ្មៅ ខេត្តកណ្តាល នារសៀលជួបជុំពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ  ថ្ងៃព្រហស្បត៏១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លុះដល់ព្រឹកឡើងថ្ងៃសុក្រ ១៥កើតខែកត្តិកត្រូវនឹងថ្ងៃទី១៩ខែវិច្ជិកាឆ្នាំ២០២១ អង្គកឋិនទាននឹងដង្ហែរទៅកាន់វត្តវត្តកណ្ធារាម ហៅតាខ្មៅ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុតាខ្មៅ ខេត្តកណ្តាល ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមានស្បង់ចីវរនិងសង្ឃដីក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាង សមិទ្ធិផលនានាក្នុងទីអារាម។

ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង