អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល

កណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ញឹម វណ្ណឌិន អភិបាលនៃគណៈអភិបាលស្រុកស្អាង ព្រះអង្គ ណុប ចាន់ឌី ព្រះចៅអធិការវត្ត សាលាអណ្តែត សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលស្រុក សមាជិកសមាជិកា ស្រុក ឃុំ និងកងកម្លាំងទាំងបី។

ឆ្លៀតក្នុងឱកាសនោះអ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលដែលបានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកមាន ប្រសាសន៍សង្កត់ធ្ងន់ផងដែរថាលោកគាំទ្រនូវបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយលោកក៏បានលើកទឹកចិត្តនិងផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ខដែលនៅក្រៅប្រទេស ដែលជាសមាជិកគណៈ បក្សប្រឆាំងពីមុន រួមទាំងមានទោសទណ្ឌផងនោះ អាចចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជាវិញដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជាចាំបើកទ្វាចំហជានិច្ចក្នុងការទទួលដោយកក់ក្តៅបំផុត ដោយគ្មានការចាប់ចង ចោទជាទោសទណ្ឌនោះទេ។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោក៏បានមានប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងឱកាសនោះផងដែរ ថា <<ក្នុងនាមខ្ញុំបាទជាមន្ត្រីវ័យក្មេង ខ្ញុំធ្វើតែអំពើល្អទេ ហើយខ្ញុំមិនធ្វើរឿងថោក ទាប ទុច្ចរិតណាមួយដែលនាំបញ្ហាជូនប្រជាជន ដែលនាំបញ្ហាឲ្យថ្នាក់ដឹកនាំ ហើយខ្ញុំគាំទ្រពេញទំហឹងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត>> ហើយឯកឧត្តមក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនិងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសដ៏សែនឧត្តុងឧត្តមនេះផងដែរអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា លី សាម៉េត និងឯកឧត្តម ដួង តារា បានចូលជាបច្ច័យសម្រាប់ វត្តសាលាអណ្ដែត ចំនួន ៣០០០០ ដុល្លាអាមេរិក សម្រាប់កសាងនូវសមិទ្ធផលនានានៅក្នុងវត្ត និងចែកជូនជាអំណោយជូនសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋចំនួនជាង ២០០គ្រួ សារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២០គីឡូក្រាម ត្រីខ ០១យួរ ទឹកសុទ្ធ០១កេស មី០១កេស និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង