ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «ស្ម័គ្រ ចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើស កម្មភាព ដោយមិនឈប់ឈរឡើយ»
កណ្ដាល៖ រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោម ប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់ គ្នាបន្តធ្វើសកម្មភាព ដោយមិនឈប់ឈរ ឡើយ» ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ព្រមទាំងការមានអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈកិត្តិយសសាខានិង គណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្រ្តីសាខាកាកបាទក្រហមខេត្ត និងលោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ៖ ចំពោះបង ប្អូនកូនក្មួយទាំងអស់ ដែលមានសុឆន្ទៈចូលធ្វើជាអ្នកស្ម័គ្រចិត្តប្រចាំសហគមន៍ និងចូលធ្វើជាយុវជនកាកបាទ ក្រហមប្រចាំគ្រឹះស្ថានសិក្សានានា។ សកម្មភាពរបស់ បងប្អូនកូនក្មួយទាំងអស់ពិតជាមាន ស្មារតីលះបង់ខ្ពស់ និងស្មារតីមនុស្សធម៌ពិតៗ ចំពោះជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងចំពោ៖ ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានគាំទ្រយ៉ាងពេញទំហឹងដោយក្តីរីរាយបំផុតចំពោះការចូលរួមសកម្មភាពនានា កន្លងមករបស់អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុចជា សូមសម្តែងនូវអំណរសាទរចំពោះការ វិវឌ្ឍន៍រីកចម្រើនគួរជាមោទនៈ នៃចលនាកាកបាទក្រហមនៅព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹក នាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល ធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋទូទាំងប្រទេស។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំប្រសាសន៍របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោត សរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្ត ទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការ ចូលរួមចំណែកជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។
លោកជំទាវក៏បានថ្លែងថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ «ស្ម័គ្រ ចិត្តពេលនេះ ដើម្បីអនាគត របស់យើងទាំងអស់គ្នាបន្តធ្វើសកម្ម ភាព ដោយមិនឈប់ឈរឡើយ» ហើយប្រធានបទនេះមាន គោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា សាធារណជន និងជនរួមជាតិបន្តចូលរួមឱ្យបាន កាន់តែសកម្មថែមទៀត នៅក្នុងការទទួលខុសត្រូវទប់ស្កាត់ ជំងឺកូវីដ១៩ ជម្ងឺឆ្លងរាតត្បាតសកលនានា។
លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បាន អំពាវនាវដល់សាខា-អនុសាខាពង្រឹងភាពម្ចាស់ការខ្ពស់ ដល់ដឹកនាំ មន្រ្តី-បុគ្គលិក យុវជនអ្នកស្ម័គ្រចិត្ត ធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ ឱ្យបានកាន់តែជ្រួតជ្រាបទូលំទូលាយថែមទៀតក្នុងស្មារតី ចូលរួមទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ រួមទាំងក្រុមបំប្លែងថ្មី និងសូមឱ្យបងប្អូន អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា រួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងភាពធន់ និងផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះឱ្យបានឆាប់រហ័សទាន់ពេលវេលា ៕