ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញចែកអំណោយជូនលោកតាលោកយាយ ជីវភាពក្រីក្រ ៣២០នាក់នៅសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ការចែក អំណោយ នេះ ធ្វើឡើង ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអំពាវនាឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ចំពោះ ជន ងាយ រងគ្រោះ ក្នុង ពេល មាន ធាតុអាកាស ត្រជាក់ ចូល មកដល់ ដើម្បី រក្សា ភាព កក់ក្តៅ និង សុវត្ថិភាព ក្នុង ពេល អាកាសធាតុ ចុះ ត្រជាក់ ។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។
ឯកឧត្ដម គង់ សោភ័ណ្ឌ បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជាមិនទាន់បានបញ្ចប់ជំងឺកូវីដ-១៩ នៅឡើយ។
បើ យោង តាម ក្រសួង ធនធាន ទឹក និង ឧតុនិយម បានឱ្យ ដឹង ថា អាកាសធាតុ ត្រជាក់ នឹង បន្ត រហូតដល់ ខែកុម្ភៈ ឆ្នាំ ២ ០ ២ ២ ហើយអាកាសធាតុ ត្រជាក់ ត្រូវ បាន គេ រំពឹង ថា នឹង ធ្វើ ឱ្យ សីតុណ្ហភាព នៅ តំបន់ នានា ក្នុង ប្រទេស ធ្លាក់ចុះ មក នៅ ត្រឹម ១ ៥ អង្សា រ សេ ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាចំនួន ៣២០នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដោយក្នុងម្នាក់ៗទទួលបាន៖
១•ភួយ១ អាវរងា១ មី១កេស ត្រីខ១យួរ សាប៊ូលាងដៃ១ដប សាប៊ូ១ដុំ ម៉ាស់១០បន្ទះ
ព្រមទាំងថវិកា ៥ម៉ឺនរៀលផងដែរ៕