ឯកឧត្ដម នុត ពុតដារ៉ា អភិបាលរងខេត្តអមដំណើរដោយលោក កន សុខកាយ ស្រុកល្វាឯម អញ្ញើញជាអធិបតីភាពក្នុងពិធីអបអរសាទរបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង!!!

កណ្តាល៖នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែមករា ឆ្នាំ២០២២ ឯកឧត្ដម នុត ពុតដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយនឹងឯកឧត្ដម ជូ វណ្ណៈ អគ្គនាយក និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម បានអញ្ញើញជាអធិបតីភាពក្នុងពិធីអបអរសាទរបើកបវេសនកាល ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង។

ព្រមទាំង​មានការអញ្ញើញចូលរួមពី ឯកឧត្តម​ អ៉ិន​ មាត្រា​ អគ្គនាយករង​ និយ័តករអាជីវកម្មចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកល្វាឯម​ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម លោក-លោកស្រីអភិបាលរង លោកនាយក-នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យអប់រំស្រុក លោកនាយក-នាយករងវិទ្យាល័យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។

ក្នុងនោះដែរ ឯកឧត្តមបាននាំយកសម្ភារៈសិក្សា និងថវិការមួយចំនួនឧបត្ថមដល់លោកគ្រូ អ្នកគ្រូ សិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងសិស្សានុសិស្សដែលចូលរួមបើកបវេសនាកាលប្រមាណ ១០០០នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង