កណ្តាល៖ ថ្ងៃពុធ ១០រោច ខែពិ សាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ លឹម សេង និងជំទាវគីម ហុងអញ្ជើញមកផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ លោកជៀម ខូយជាចៅសង្កាត់តាខ្មៅ។
ក្នុងឱកាសទទួលគ្រឿងឧបភោគ បរិភោគនោះដែរ លោកជៀម ខូយ សូមថ្លែងអំណរព្រះ គុណ ឧត្តមសេនីយ៍ទោ លឹម សេង ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលសង្កាត់ ដើម្បីចូលរួមចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវ ភាពលំបាក ក្នុងបរិបទកូវីដ-១៩ កំពុងរីករាលដាល ។
ជាពិសេសលោក បានចូលរួមចំណែកគ្រប់ពេលដែលប្រជា ពលរដ្ឋ ក្នុងសង្កាត់បានជួបការលំបាក ។
លោកជៀម ខូយ បានបញ្ជាក់ថា សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមមានការអត់ធ្មត់ សូមកុំចេញពីផ្ទះបើមិនមានការចាំបាច់ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ក្នុងករណីមានការចាំបាច់ត្រូវចេញមកខាងក្រៅ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សានូវគម្លាតសុវត្ថិភាព លាងដៃជាមួយអាកុល ឬជែល នៅពេលដែលបងប្អូនបានចាប់ឬកាន់នូវរបស់អ្វីមួយ ដើម្បីបញ្ចៀសនូវការចម្លងមេរោគពីអ្នកដទៃមកលើខ្លួនយើង ពិសេសជាងនេះទៅទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល រួមមាន៣ការពារ ៣កុំ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ៗនាពេលខាងមុខផងដែរ។
អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភ ក្នុងសង្កាត់ទទួលបាន អង្ករ ២តោន មី១០០កេស ទឹកស៊ីអ៊ីវ១០០យូរ ទឹកត្រី១០០យូរ ត្រីខ១០០យូរផងដែរ៕