ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង) រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធាន អនុប្រធានមន្ទីរស្ថាប័នជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកជាច្រើនរូប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ ។

កិច្ចប្រជុំបានលើក របៀបវារៈចំនួន០៧ចំណុច .កំណត់ហេតុកិច្ចប្រជុំលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត. របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២និងលើកទិសដៅការងារសម្រាប់អនុវតបន្តរបស់រដ្ធបាលខេត្ត .របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្ត .សេចក្តីសម្រេចស្តីពីការអនុវត្តចំណូលចំណាយ ថវិកាខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង .គម្រោងចំណូលចំណាយ ថវិការបស់រដ្ធបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២៣ .សេចក្តីរាយការណ៍សង្ខេបដោយគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងបញ្ហាផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង