កងទ័ពអ៊ុយក្រែនត្រៀមសម្រាប់ការគំរាមរបស់រុស្ស៊ីដើម្បីដណ្តើមយកទីក្រុង Bakhmut

ទាហានអ៊ុយក្រែនម្នាក់ដែលកំពុងការពារទីក្រុង Bakhmut ភាគខាងជើង បាននិយាយថា អង្គភាពរបស់លោកកំពុងត្រៀមប្រយុទ្ធប្រឆាំងកងទ័ពរុស្ស៊ី។

អ៊ុយក្រែនត្រូវបានគេនិយាយថាកំពុងបង្កើនកម្លាំងនៅក្រុង Siversk នៅលើខ្សែការពារតំបន់ Donbas ភាគខាងជើងរបស់ខ្លួនដោយមានកាំភ្លើងធំ និងកម្លាំងមនុស្សកាន់តែច្រើនខណៈវាត្រូវបានគេមើលឃើញថាជាសមរភូមិប្រយុទ្ធបន្ទាប់ពីទីក្រុង Bakhmut ។

មន្ត្រីព័ត៌មានយោធាម្នាក់បាននិយាយថា ជនស៊ីវិលប្រមាណ ១.៥០០ នាក់នៅតែបន្តរស់នៅក្នុងទីក្រុង Siversk ដែលទីក្រុងនេះពុំមានអគ្គិសនីប្រើប្រាស់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២មក ដោយសារសង្គ្រាមនៅតែបន្ត៕

អត្ថបទដែលជាប់ទាក់ទង