ក្រុមគ្រូពេទ្យឯកទេសផ្នែកបេះដូងនៃមន្ទីរពេទ្យគន្ធបុប្ផា បានបាញ់ភ្ជិតបេះដូងកុមារ ដោយជោគជ័យ !
ក្មេងប្រុស អាយុ ១៣ឆ្នាំ មកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានចុកទ្រូងខ្លាំងរយៈពេល ៥ថ្ងៃ ត្រូវបានជួយសង្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យឯកទេសផ្នែកបេះដូងនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បានរៀបចំដាក់កម្មវិធីបាញ់ភ្ជិតឱ្យ ក្មេងប្រុសម្នាក់នេះ ដោយបច្ចេកទេសទំនើបបំផុ catheterization to close RCA fistula to RA by vascular plug ប្រកបដោយភាពជោគជ័យ។!
សូមជម្រាបជូនថា ជារៀងរាល់ខែមន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។
ដូច្នេះ ការចូលរួមបរិច្ចាគពីសំណាក់លោកអ្នកពិតជាមានតម្លៃណាស់ ក្នុងការជួយសង្រ្គោះជីវិតតារក និងកុមារនៅកម្ពុជា ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ ៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវា
សូមចូលរួមបរិច្ចាគតាមរយៈ QR code ខាងក្រោម
https://bit.ly/3LadoxO (តំណទៅកាន់ KH QRCODE)
https://bit.ly/3XBzbDn (តំណទៅកាន់លេខគណនី#ខមែរជួយខ្មែរ
រមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ខមែរជួយខ្មែរ