(កណ្តាល) នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បានអញ្ជេីញទទួលអំណោយមនុស្សធម៌ពីសាលាអនុគណស្រុកល្វាឯម ដែលមានព្រះសធម្មមុនី ភោគ រស់ ព្រះរាជាគណៈថ្នាក់កម្ពុជាត្តិយស ព្រះគ្រូអនុគណស្រុកល្វាឯម និងជាព្រះគ្រូចៅអធិការវត្តពោធិ៍មាស ដោយមានការចូលរួមអំពីសំណាក់ព្រះគ្រូចៅអធិការវត្តទាំង៣២ ដែលសម្ភារៈរួមមាន សម្ភារៈផ្ទះបាយ សម្ភារៈដំណេក និងសម្ភារៈប្រេីប្រាស់ផ្សេងៗ ចំនួន១២៦ឈុត ព្រមទាំងបច្ច័យចំនួន ៥,៤០០,០០០៛។
ថ្លៃងក្នុងឪកាសទទួលអំណោយមនុស្សធម៌នេះផងដែរ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានទូលថ្វាយជូនចំពោះ ព្រះសុធម្មមុនី ភោគ រស់ ព្រះអនុគណស្រុក ចំពោះសម្ភារៈដែលអនុសាខាបានទទួលនូវថ្ងៃនេះ ពោលគឺមានសារៈសំខាន់ណាស់ក្នុងការយកទៅជួយដល់បងប្អូនទីទាល់ក្រ ខ្វះខាត់ និងមានគ្រោះអាសន្ននានាទូទាំងស្រុក ដែលត្រូវការអនុសាខារបស់ជួយឧបត្ថម្ភ៕