កិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណាត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
នៅវេលាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបចំពិធីកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណាត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា និង ឯកឧត្តម ងី តាយី អនុប្រធានទី១ ក្រុមការងារចុះជួយមូល ដ្ឋានថ្នាក់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕