ឯកឧត្តមនួន ផារត្ន័អភិបាលរងរាជធានីភ្នំពេញអញ្ជើញសំណេះសំណាលសួរសុខប្រជាពលរដ្ធបិទខ្ទប់ចំនួន២០០គ្រួសារក្នុងខណ្ឌមសនជ័យ

ភ្នំពេញះ  នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្ដម សូរ វិសុទ្ធី រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ រួមទាំង ក្រុមការងារយុវជនក្រៅប្រទេស រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបន្ទប់ជួល ចំនួន ២០០ គ្រួសារ នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះ ឯកឧត្ដម អភិបាលរង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។

បន្ទប់មក ឯកឧត្តម ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងតរៀងទៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។

ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ១បាវ និងឃីត មួយកញ្ចប់ ។

អត្ថបទដែលជាប់ទាក់ទង