ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រជាពលរដ្ឋនិងកម្មករ បាក់ទុក ប្រជាពលរដ្ឋ និងកម្មករ រាំងខ្ទប់ចំនួន១៥០ គ្រួសារ

កណ្តាលះ  នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្ដម តាំង ម៉េងលានអភិបាលរងខេត្ត ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធខេត្ត និង លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ មន្ទីរជុំវិញខេត្ត ព្រមលោកជៀម ខូយចៅសង្កាត់តាខ្មៅ រួមទាំង ក្រុមការងារ ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបន្ទប់ជួល ចំនួន ១៥០ គ្រួសារ នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នាឱកាសនោះ ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។

បន្ទប់មក ឯកឧត្តម ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។

ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងតរៀងទៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។

ដោយក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវនិងត្រីខផងដែរ  ។

អត្ថបទដែលជាប់ទាក់ទង