ឯកឧត្តមតាំង ម៉េងលានបាននាំយកអំណោយមនុស្សធម៍តាមរយះលោក ឧកញ្ញ៉ាឈុន អូនជាម្ចាស់អំណោយ សប្បុរសជនអគ្គនាយក្រុមហ៊ុនកម្ពុជាតេលាមកប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល
កណ្តាលះ ថ្ងៃសុក្រ ១១រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២១ នៅតំបន់ទីលានចាក់សំរាម ឯកឧត្តមតាំង ម៉េងលានបាននាំយកអំណោយមនុស្សធម៍តាមរយះលោក ឧកញ្ញ៉ាឈុន អូនជាម្ចាស់អំណោយ សប្បុរសជនអគ្គនាយក្រុមហ៊ុនកម្ពុជាតេលាមកប្រគល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមតាំង ម៉េងលានអភិបាលរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ្ញ់ាឈុន អូនជាម្ចាស់អំណោយ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ ទាំងនេះ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋនៅតំបន់ក្រហមនៃសង្កាត់តាខ្មៅនេះ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅ ខេត្តកណ្តាល។
បន្ទាប់មក ឯកឧត្តមតាំង ម៉េងលានបានមានប្រសាសន៍លើកឡើងដែរថា ក្នុងក្រុងតាខ្មៅត្រូវបានអាជ្ញាធរខេត្តកណ្តាលកំណត់សង្កាត់ចំនួន ១ថា ជាតំបន់ក្រហមដោយជម្ងឺកូវីដ-១៩ ហើយគិតមកដល់ពេលនេះ ក្នុងមូលដ្ឋានសង្កាត់តាខ្មៅ នេះដោយគ្មានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ ឡើយ ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែន គឺ ៣កុំ និង ៣ការពារ។ ពិសេសកុំចាកចេញពីផ្ទះ យើងត្រូវតែយកឈ្នះកូវីដ-១៩អោយបាន ។
លោក ឧកញ្ញ៉ាឈុន អូនជាម្ចាស់អំណោយបានបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងសង្កាត់តាខ្មៅនេះ កើតចេញពីគំនិតផ្តួចផ្តើមកៀងគស្បៀងដោយបានបញ្ជូននេះមកអោយលោកជាអ្នកចាត់ចែងជូនឯកឧត្តម ក្នុងក្នុងសង្កាត់ទទួលបាន អង្ករ ២០តោន មី ១០០០កេះទឹកត្រី៦០០យូរ ទឹកស៊ីអ៉ីវ៦០០យូរ និងត្រីខ ២០០០យួរ ផងដែរ ។