លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យបន្តចុះជម្រុញ បងប្អូន កម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ក្នុងតំបន់ក្រហម អោយទៅយកសំណាកទាំងអស់គ្នា នៅតំបន់ភូមិឡ៍ ព្រំប្រទល់ ពោធិ៍សែនជ័យ និង ភូមិដំណាក់ធំ ៣ ខណ្ឌមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ និង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២១ នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និង ជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម នៅតំបន់ផ្ទះជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ និង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី ២ ដែលមិនទាន់ទៅយកសំណាក បានប្រកាសផ្សព្វផ្សាយ អោយទៅយកសំណាកអោយបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការីករាលដាលនៃការឆ្លងជំងឺកូវីដ -១៩ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុង ភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ ៣ គឺនៅសល់តែផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ប៉ុណ្ណោះ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមិនទាន់ទៅយកសំណាក សូមអញ្ជើញទៅយកសំណាកអោយបានគ្រប់គ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ត្រូវចូលរួមបន្តអនុវត្តនូវវិធានការ ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ សុំកុំចេញពីផ្ទះ ។
ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី មានអាការៈ មិនស្រួលខ្លួន ដូចជា ក្តៅខ្លួន ឈឺបំពង់ក ផ្តាសាយ ថប់ដង្ហើម ស្ថិតក្នុងការសង្ស័យ សូមប្រញាប់ទៅពិនិត្យនិងយកសំណាកភ្លាមដើម្បីដឹងថាយើងមានសញ្ញាកូវីដ -១៩ ឬក៌គ្មាន ងាយស្រួលក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា ៕