មន្ទីរសាធារណការខេត្តកណ្ដាល កសាងផ្លូវមួយខ្សែ ពីផ្លូវលំរទេះគោឲ្យក្លាយជាផ្លូវកៅស៊ូ DBST យ៉ាងស្អាតឆ្លងកាត់ផ្លូវ៦០ម៉ែត្រ 

កណ្ដាល៖ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា លោកបាននិងកំពុងកសាងផ្លូវមួយខ្សែ ដោយបានកែប្រែផ្លូវរទេះគោបូរាណកាលមក ឲ្យក្លាយជាផ្លូវកៅស៊ូ DBST យ៉ាងស្អាត កាត់ផ្លូវ៦០ម៉ែត្រ។ រហូតមកដល់ពេលនេះ ក្រុមការងារកំពុងកសាងបានមួយភាគធំរួចហើយ និងកំពុងបន្តដំណើរឆ្ពោះទៅបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១  លោកប្រធានមន្ទីរសាធារណរូបនេះ បានថ្លែងថា ផ្លូវនេះបានកសាង ដោយកសាងផ្ផ្លូវលេខ១២១១នេះតផ្ជាប់ពីផ្លូវ២១កាត់ផ្លូវក្រវាតក្រុងទី៣ទៅផ្លូវលេខ២១a កាលពីឆ្នាំ២០១៨-២០១៩សាងសង់សំរេច៧០០មទទឹង៧មចិញ្ជេីមសងខាង១មនិងដាក់លូទំហំ០,៨មប្រវែង១៤០០ម​ លូកាត់ទទឹង១កន្លែង។ ប្រភេទDBST
​ ឆ្នាំ២០២០-២០២១បន្តសាងសង់១៣០០មទទឹង៩មដាក់លូកាត់ទទឹង១កន្លែងនិងលូសងខាង១៦០០មទំហំ០,៨ម។
​ លោកអះអាងថា ការស្ថាបនាផ្លូវនេះ គឺស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ការរៀបប្រព័ន្ធលូមានស្តង់ដារ ហើយផ្លូវនេះពិតជាពិសេសណាស់ដោយបានតភ្ជាប់សរសៃឈាមពីផ្លូវលេខ២២អា ទៅកាន់ផ្លូវលេខ២១ ហើយកាត់ផ្លូវ៦០ម៉ែត្រ ដែលបង្កឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងការដឹកជញ្ជូនស្បៀងអាហារជាដើម។

លោកប្រធានមន្ទីរ បានទទូចសុំឲ្យពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាផ្លូវ ដោយដឹកមិនឲ្យលើសទម្ងន់ ហើយពលរដ្ឋកុំចោលសំរាមដាក់មាត់លូដែលអាចបង្ករឲ្យមានការកកស្ទះទៅថ្ងៃខាងមុខ។

គួរជម្រាបថា គម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ មានច្រើនទីតាំង ហើយក៏កំពុងរៀបចំចាត់ចែងកសាងជាបណ្ដើរៗហើយ ទៅតាមភូមិសាស្ត្រនានា នៅក្នុងខេត្តកណ្ដាល ក្នុងទិសដៅធ្វើយ៉ាងណា បង្កើតឲ្យមានផ្លូវស្អាត មានប្រព័ន្ធលូខ្វាត់ខ្វែង បំរើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង