ប្រជាពលរដ្ឋរស់នៅ ភូមិវាលធំ សង្កាត់ពាមឧកញាអុង ក្រុងអិរយក្សត្រ ខេត្តកណ្ដាលរង់ចាំមើល លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ មិនហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងនៅភូមិវាលធំ សង្កាត់ពាមឧកញាអុង បានដែរឬទេ?
ខេត្តកណ្ដាល ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងស៊ីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញ១កន្លែងស្ថិតនៅក្នុងភូមិវាលធំ សង្កាត់ពាមឧកញាអុងក្រុងអិរយក្សត្រ ខេត្តកណ្ដាល កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ ឆ្នោតឡូតូតាមទូរស្សន៍អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ
តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មាន ព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយប្រភពដដែលបានបន្ថែមទៀតថា
ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបដែរប្រហែលម្ចាស់ទីតាំងអុជធូបសែនព្រេនរួចរាល់ហើយមើលទៅបានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ..
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំទៅដល់អភិបាលក្រុងអរិយៈក្សត្រ សូមជួយត្រួតពិនិត្យនឹងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ទំនាក់ទំនងព័ត៌មាន070926014/0889846555