ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ខុសច្បាប់ នៅ​កាស៊ីណូ សុខ គីម​ម៉េង តន់​ហន់​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច ស្នងការ​ខេត្ត​កំពត នៅ​ស្ងៀម​គ្មាន​ចំណាត់ការ​បង្ក្រាប​

ខេត្ត​កំពត ៖ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា មាន​ទីតាំង​កាស៊ីណូ​មួយ​នៅ​ព្រែក​ក្រឹស​ឈ្មោះថា “​សុខ គីម​ម៉េង​”SANINO SOK klM MENG បាន​និង​ង​កំពុងបើក​ដំណើរការ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុងស្រុក​របស់​ខ្លួន​ចូល​លេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ​មួយ​នេះ យ៉ាង​គគ្រឹក គ​គ្រេង និង​មាន​ការដាក់​ភ្នាល់​លុយ​រាប់ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង​។​

​ពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ត​និង​ម៉ូតូ​ប្រមាណ​ជិត​២០០​គ្រឿង ជា​របស់​ខ្មែរ បានដាក់​ទំ​រៀប​ត្រៀបត្រា​នៅ​ពេញ​ទីតាំង​កាស៊ីណូ​ចំណុច​ខាងលើ នឹង​នៅ​ទល់មុខ​កាស៊ីណូ សុខ គីម​ម៉េង ព្រែក​ក្រឹស រួម​មាន​រថ​សេរី​ទំនើបៗ​មួយចំនួន នឹង​មាន​រថយន្ត​និង​ម៉ូតូ​កញ្ចាស់ៗ​មួយចំនួនទៀត ដែល​បាន​ដាក់​ផ្ញើ​នៅ​ឃ្លាំង​ខាងឆ្វែង​ដៃ​កាសស៊ីណូ និង​នៅ​ទល់មុខ​កាស៊ីណូ​។

​បើ​តាម​ការ​ខ្សឹបខ្សៀវ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​-​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពុងត្រាច​ថា កាស៊ីណូ​ឈ្មោះ សុខ គីម​ម៉េង ព្រែក​ក្រឹស បាន​បើ​ទីតាំង​ឲ្យ​ប្រជាជន​ខ្មែរ ចូល​យ៉ាងគំហុក តែ​គ្មាន​ភ្ញៀវ​បរទេស​ចូល​លេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ​មួយ​នេះ​សុំ​បី​តែ​មួយ​នាក់​។​

​បើ​យោង​តាម​ការ​បញ្ចាក់​ពី លោក ជា តារា (​ចាងហ្វាង​ការ​គេហទំព័រ រក្សា​សន្តិភាព​)​ដែល​រូបគេ​ចាំ​ទទួល​សម្របសម្រួល​ចែក​លុយ ឲ្យ​សមត្ថកិច្ច​និង​អ្នកកាសែត​ជិត​ឆ្ងាយ​ក្នុង​ស្រុក​ថា កាស៊ីណូ សុខ គីម​ម៉េង ពេល​នេះ​គ្មាន​ភ្ញៀវ​បរទេស​(​វៀតណាម​)​ជិតខាង​មក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​មួយ​នេះ​សុំ​បីរ​តែ​មួយ​អ្នក​ពិតមែន តែ​យ៉ាងណា​ក៏​មាន​ភ្ញៀវ​ខ្មែរ បាន​នឹង​កំពុង​ចូល​មក​លេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ​មួយ​នេះ​ច្រើន​សម្បើម​ដែរ​។ តែ​បើ​តាម​ការ​បង្ហើប​ពី​អ្នកកាសែត​ក្នុង​ស្រុក​ថា ចាងហ្វាង​ព័ត៌មាន គេហទំព័រ រក្សា​សន្តិភាព រូប​នេះ​គេ​ស្គាល់​អ្នកធំ​ម្នាក់ មានការ​រាប់អាន​ដ៏​សែន​ជិតស្និត​នៅ​ក្រសួង​ព័ត៌មាន គេ​បាន​យក​អ្នកធំ​រូប​នោះ​ធ្វើជា​ខ្នងបង្អែក សម្រាប់​សម្ញែង​អ្នកកាសែត​ក្នុង និង​ចែក​លុយ ឲ្យ​សមត្ថកិច្ច ពី​ស្រុក​ដល់​ខេត្ត​កំពត​។​

​យ៉ាងណាក៏ដោយ ករណី​ដែល​កាស៊ីណូ សុខ គីម​ម៉េង ចំណុច​តន់​ហន់​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច បើក​ល្បែង​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​លេង​ល្បែង​រាប់រយ​អ្នក​នៅ​បរិវេន​កាស៉ីណូ​ខាងលើនេះ ឯកឧត្តម ម៉ៅ ចាន់​មធុ​រិទ្ធ ស្នងការ​ខេត្ត​កំពត ហាក់ដូច​នៅ​ស្ងៀម គ្មាន​ចំណាត់ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ទីតាំង​កាស៊ីណូ​ខាងលើ​នេះ​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង