ល្បែងស៊ីសង យីហោ​《 ហេបភី ណេត​》 របស់​លោក ហី​ ទូច​ នៅ ខណ្ឌទួលគោកបានបើកដំណើរការឡើងវិញហើយនៅឡើយតែសមត្ថកិច្ចមិនទាន់ចុះបង្ក្រាប

ភ្នំពេញ​ ៖ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំប្រចាំខណ្ឌ​ទួលគោក​ យីហោ​ ហេបភី​ណេត​ ជា​ច្រេីន​កន្លែង​ ដែលមាន​ម្ចាស់ឈ្មោះ​ហី ទូច​ ​​ចាប់ផ្តេីមបេីកដំណេីរការវិញហេីយ​ ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងថ្ងៃទាំងយប់។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមជម្រាបថា​ កន្លង​មក​ លោក ឃួង ស្រេង អភិបាល រាជធានី ភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់ គ្រប់​ប្រភេទ​ ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ទៀត​។ លោក ឃួ ង ស្រេង បាន បញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក​ ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួម ពីអភិបាលរង រាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

សូម​បញ្ជាក់​ថា​ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យ ឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យ មានល្បែង​ស៊ី​សង​ ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាត ក្នុងករណី ដែលមាន នៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំង អ្នកលេង និងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ប្រជាពលរដ្ឋ​ សំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​ លោក​ ជា​ ពិសី​ អភិបាល​ខណ្ឌ​ទួលគោក​ និង​លោក​ អធិការ​ខណ្ឌ​ទួលគោក​​ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង