លោក សេង សុគុណចាត អធិការស្រុកកំពង់ត្រាចថា ករណីលោក ចាយ បើកបនល្បែងកាស៊ីណូព្រែកក្រឹសឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគុំហុកនោះលោកគ្មានសមត្ថភាពទប់ស្កាត់ទេ ព្រោះរដ្ឋាភិបាលកម្ពុជា ជាអ្នកអនុញ្ញាត
ខេត្តកំពត: ក្រុមប្រជាពលរដ្ឋស្រុកកំពង់ត្រាចបានរិះគន់ចំៗទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកកំពង់ត្រាចថា ការបើកឲ្យប្រជនខ្មែរ ចូលល្បែងនៅកាស៊ីណូ”សុខ គីមម៉េង”ដែលមានទីតាំងស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពុងត្រាច ខេត្តកំពត សង្ស័យអាជ្ញាធរ និងអធិការស្រុកបានទទួលសំណូកពីបនល្បែងកាស៊ីណូមួយនេះ។
ត្រូវគេឃើញមានរថយន្តសេរីទំនើបៗ ដឹកជញ្ជូន(មាន់ជល់)ចូលទៅកាស៊ីណូខាងនេះ យ៉ាងគគ្រឹក គគ្រេង ដែលមានរថយន្តជិត២០០គ្រឿង និងម៉ូតូប្រមាណជាង១០០គ្រឿង កំពុងចូលលេងល្បែងនៅកាស៊ីណូខាងលើនេះយ៉ាងគំហុក។
ចំណែកម្ចាស់បើកល្បែងខាងលើនេះ ត្រូវគេស្គាល់ត្រឹមតែឈ្មោះ ចាយ ជាអ្នកគ្រប់គ្រងវង់ល្បែងឲ្យប្រជាជនខ្មែរ ចូលលេងល្បែងស៊ីសងខុសច្បាប់ ទាំងនេះ។
ប្រជាពលរដ្ឋបានបង្ហើបទៀតថា ជុំវិញបញ្ហារគ្រារដែលអាជ្ញាធរ និងអធិការស្រុកកំពង់ត្រាច បើកឲ្យប្រជាជនខ្មែរ ប្តុំគ្នាចូលលេងល្បែងស៊ីសង ដូចជា មាន់ជល់,អាប៉ោង,យូគី និងល្បែងជាច្រើនប្រភេទទៀត ។ ពួកគាត់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹង ភូមិ-ឃុំ សុវត្ថភាព ចោរលួច,ចោរភ្លន់, និងផ្ទុះការចម្លងជំងឺកូវីដ,19 និងជំងឺថ្មី(អូមីក្រុង) ជាដើម។
យ៉ាងណាក៏ដោយ ករណីអាជ្ញាធរ និងសមត្ថកិច្ច បើកឲ្យពលរដ្ឋខ្មែរ ចូលលេងនៅបនល្បែងស៊ីសងកាស៊ីណូ”SANlNO SOK KlMMENG”ខាងលើនេះ លោក សេង សុគុណចាត អធិការស្រុកកំពង់ត្រាចថា បនល្បែងកាស៊ីណូមួយនេះ គឺថ្នាក់ដឹកនាំ”ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ជាបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងទាំងនេះ។
លោកថា បើរដ្ឋាភិបានកម្ពុជា បើកឲ្យខ្មែរ ចូលទៅលេងល្បែង នៅកាស៊ីណូ ខាងលើនេះហើយ លោកក៏គ្មានលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់ដែរ។ ចំណែករយៈពេលនេះជនជាតិ វៀត ណាម ជាភ្ញៀវបរទេស ជិតខាង គឺត្រូវបានបិទខ្ទប់ គ្មានការឲ្យឆ្លងកាត់ធ្វើដំណើរពី វៀត ណាម មកខ្មែរ ដើម្បីមកចូលលេងនៅបនល្បែងខាងលើនេះទេ៕