ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង បានអុជធូបសែនរួចមិននៅផ្ទះក៏ឆាបឆេះភ្លើងធូបជាមួយធុងដាក់អាកុល បណ្ដាលឲ្យមានអណ្ដាតភ្លើង នៅសៀមរាប
សៀមរាប ៖ ហេតុការណ៍នេះ ថ្ងៃទី១២ខែសីហាឆ្នាំ២០២២ ករណីអគ្គិភ័យក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដោយទទួលបានសេចក្តីរាយការណ៍ករណីគ្រោះអគ្គិភ័យបានកើតឡើងកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅជួយពពន្លត់ក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ យីហោ តែ ម៉េងហេង។ ហេតុការណ៍ឆេះនេះមានមន្ត្រីចរាចរណ៍ចំនួននាក់ដែលប្រចាំការនៅ ស្តុបសារៈមន្ទីរដែលមានឆន្ទះនិងស្មារតីគោរពស្រឡាញ់ ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានមើលឃើញផ្សែងខ្មៅ ពួកគាត់ មិនប្រកាន់តួនាទីនិងភារកិច្ចបាននាំគ្នារត់ទៅកន្លែងកើតហេតុពិនិត្យមើលឃើញថាមាន
គ្រានោះ គាត់បានរាយការណ៍មកមេវេនរួចក៏នាំគ្នាវ៉ៃសោរចូលទៅក្នុង ពេលវ៉ៃសោររបើកហើយក៏យកបំពង់អគ្គិភ័យអ្នកជិតខាងនិងបំពង់អគ្គិភ័យដែលលោកស្នងការបំពាក់នឹងម៉ូតូរបស់ក្រុមអន្តរាគមន៍នគរបាលចរាចរណ៍ ទៅបាញ់ពន្លត់នៅក្នុងផ្ទះ ស្របគ្នាពេលនោះក៏មានរថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តសៀមរាបទៅដល់ផងដែរ។លោកបន្ថែមថា ដោយមានកិច្ចសហការគ្នាល្អ អគ្គិភយ័ដែលឆាបឆេះនោះបានរលត់ទាំងស្រុងទៅវិញនៅម៉ោង ១២និង២៥នាទីថ្ងៃខែដដែល ៕